ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំពិនិត្យបេក្ខភាពរបស់សភាកម្ពុជាសម្រាប់អាសនៈទំនេររបស់ APG

ឯកឧត្តម យ៉ង់ សែម ដឹកនាំកិច្ចប្រជុំពិនិត្យបេក្ខភាពរបស់សភាកម្ពុជាសម្រាប់អាសនៈទំនេររបស់ APG
=======
នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកសហប្រតិបត្តិការជាមួយសហភាពអន្តរសភា(IPU) និងជាប្រធានប្រតិភូសភាកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ពិនិត្យពិភាក្សាអំពីបេក្ខភាពរបស់សភាកម្ពុជា សម្រាប់អាសនៈទំនេរនានារបស់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG) ក្នុងក្របខ័ណ្ឌសហភាពអន្តរសភា IPU នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។